បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Manchester United និង Manchester City អាចនឹងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើខ្សែបម្រើដ៏មានទេពកោសល្យ Ederson របស់ក្លឹប Atalanta។
កីឡាករសញ្ជាតិប្រេស៊ីលដែលមានកុងត្រាជាមួយនឹងក្លឹប Atalanta ដល់ខែមិថុនា ឆ្នាំ២០២៧ បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់ក្លឹបទាំងពីរ។ ក្លឹប Atalanta ទាមទារតម្លៃចន្លោះពី ៥០លានអឺរ៉ូ ទៅ ៦០លានអឺរ៉ូសម្រាប់ខ្សែបម្រើរូបនេះ៕