Mason Mount ផ្ញើរសារពិសេសទៅកាន់អ្នកគាំទ្រ

បរទេស៖ កីឡាករជម្រើសជាតិអង់គ្លេស បានផ្ញើរសារទៅកាន់អ្នកគាំទ្រក្លឹបតោខៀវ ចំពេលដែលមានព័ត៌មានជាច្រើនជុំវិញអនាគតរបស់គាត់។ នេះបើយោងតាមការបង្ហោះនៅក្នុង Instagram របស់ Mount បានអោយដឹងថា ក្លឹប Chelsea បានធ្វើការយ៉ាងលំបាកក្នុងការរដូវកាលនេះ ដែលធ្វើអោយពួកគេបញ្ចប់ត្រឹមលេខរៀងទី១២ ជាមួយនឹងការផ្លាស់ប្តូរអ្នកចាត់ការដល់ទៅ ៣នាក់។

ក្នុងនោះ Mount បាននិយាយថា “វាយុត្តិធម៌ណាស់ក្នុងការនិយាយថារដូវកាលនេះ គឺក្លឹបរបស់យើងលេងឡើងចុះ ប៉ុន្តែការគាំទ្ររបស់អ្នកមិនដែលធ្លាក់ចុះនោះទេ។ ការធ្វើដំណើរទូទាំងប្រទេស អ្នកនៅជាមួយយើងគ្រប់ជំហាន ហើយពេលខ្លះយើងមិនអាចផ្តល់អោយអ្នកវិញបាន។ ប៉ុន្តែឥឡូវនេះ វាដល់ពេលសម្រាក និងប្រមូលកម្លាំង… សូមអរគុណ និងរីករាយជាមួយក្រុមតោខៀវ នៅរដូវក្តៅនេះ”៕

Previous articleSanchez ពិចារណាវិលត្រលប់មកកាន់ក្លឹបចាស់នៅអង់គ្លេស
Next articleកីឡាកររូបនេះ សម្រេចចិត្តចាកចេញពីក្លឹប Bayern ហើយ ទោះបីនៅសល់កុងត្រា ១ឆ្នាំទៀត