បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានឱ្យដឹងថាក្លឹប Liverpool ត្រូវបានរាយការណ៍ថាមានចំណាប់អារម្មណ៍លើកីឡាករ Randal Kolo Muani ខណៈខ្សែប្រយុទ្ធរូបនេះត្រូវបានរំពឹងទុកថានឹងចាកចេញពីក្លឹប Paris Saint-Germain ក្នុងខែមករា។
លោក Plettenberg បានណែនាំថាវាមាន “ឱកាសខ្លាំង” ដែលខ្សែប្រយុទ្ធបារាំងនឹងផ្លាស់ប្តូរទៅ Premier League ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ក្លឹប Liverpool គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលតាមដានស្ថានការណ៍របស់គាត់យ៉ាងជិតស្និទ្ធជាមួយនឹង Manchester United, Tottenham Hotspur និង RB Leipzig ៕