បរទេស៖ ក្លឹបយក្សអ៊ីតាលី Juventus បានបដិសេធនៅឪកាសដែលក្លឹប Manchester United ផ្តល់អោយក្នុងការចុះហត្ថលេខាលើកីឡាករ Marcus Rashford ប៉ុន្តែពួកគេបែបជាចាប់អារម្មណ៍មិត្តរួមក្រុមរបស់គាត់គឺកីឡាករ Joshua Zirkzee ទៅវិញ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Juventus ត្រូវបានគេផ្តល់ឱកាសឱ្យចុះហត្ថលេខាយកកីឡាករជម្រើសជាតិអង់គ្លេស ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍នោះទេ។ ជំនួសមកវិញ ក្លឹបយក្សនៅក្របខណ្ឌ Serie A ចង់ចុះហត្ថលេខាលើកីឡាករវ័យ ២៣ឆ្នាំ កីឡាករ Joshua Zirkzee ៕



