បរទេស៖ លោក Carlo Ancelotti នូវតែរក្សាការសម្ងាត់ទាក់ទងនឹងអនាគតរបស់គាត់នៅក្លឹប Real Madrid ចំពេលមានការរំពឹងទុកអំពីការវិលត្រឡប់ទៅកាន់ Roma វិញ។
លោក Carlo Ancelotti បានប្រាប់ Rai Radio 1 ថា៖ “ខ្ញុំមិនដឹងថា Real Madrid នឹងក្លាយជាក្រុមចុងក្រោយរបស់ខ្ញុំក្នុងនាមគ្រូបង្វឹកឬអត់នោះទេ។ ខ្ញុំមានកិច្ចសន្យារយៈពេលពីរឆ្នាំ។ អ្នកមិនដឹងថាតើអ្នកស្នាក់នៅរយៈពេលប៉ុន្មាននោះទេ… កិច្ចសន្យាអាចនឹងត្រូវបញ្ចប់ ប៉ុន្តែក៏អាចបន្តបានដែរ!”៕



