បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester City បានកំណត់អត្តសញ្ញាណខ្សែការពាររបស់ Nottingham Forest កីឡាករ Ola Aina ជាអ្នកជំនួសតំណែងរយៈពេលវែងសម្រាប់ Kyle Walker។

កីឡាករសញ្ជាតិនីហ្សេរីយ៉ាអាយុ ២៨ឆ្នាំបានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការ Premier League ដ៏គួរអោយចាប់អារម្មណ៍របស់ក្លឹប Nottingham Forest ។ កីឡាករ Aina បានចូលរួមជាមួយ Forest ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្លឹបអ៊ីតាលី Torino កាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកបានក្លាយជាផ្នែកសំខាន់នៃក្រុមរបស់ក្លឹប Nottingham Forest ដោយបង្ហាញខ្លួននៅគ្រប់ការប្រកួតលីកក្នុងរដូវកាលនេះ។ ជាមួយនឹងកិច្ចសន្យារបស់ Aina នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ Forest ចង់ធានាអនាគតរបស់គាត់នៅ City Ground ៕



