បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាលោក Joan Laporta បានផ្ញើលិខិតមួយទៅកាន់លីកដែលបានបញ្ជាក់អំពីព័ត៌មានលម្អិត និងវិញ្ញាបនបត្រទាំងអស់ត្រូវបានលើកឡើងអំពីការលក់កៅអី VIP។
គាត់ក៏លើកឡើងផងដែរថា អ្វីៗត្រូវបានបញ្ជូនទាន់ពេលវេលា ហើយ La Liga ត្រូវតែទទួលយកវា។ Laporta ឈរយ៉ាងរឹងមាំ និងមានសុទិដ្ឋិនិយម ក្នុងការចុះឈ្មោះកីឡាករ Dani Olmo និង Pau Víctor៕