Al Nassr ចាប់ផ្តើមពិភាក្សាទៅលើកុងត្រាថ្មីជាមួយ CR7

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Al Nassr ត្រូវបានរាយការណ៍ថាបានចូលរួមក្នុងការពិភាក្សាដើម្បីបន្តកុងត្រារបស់កីឡាករ Cristiano Ronaldo ដែលកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅចុងរដូវកាលនេះ។

ជាមួយនឹងតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ដែលឈានចូលវ័យ ៤០ឆ្នាំនៅខែក្រោយ ក្លឹបអារ៉ាប៊ីសាអូឌីតចង់ធានាសេវាកម្មរបស់គាត់លើសពីរដូវកាលបច្ចុប្បន្ន។ នៅពេលក្លឹប Al Nassr ស្ថិតក្នុងលេខរៀងទី៣ ក្នុង Saudi Pro League ដោយដេញតាមពីក្រោយក្រុមកំពូលតារាង និងម្ចាស់ជើងឯក Al-Hilal ចំនួន ៩ពិន្ទុ៕

Previous articleកីឡាករ Ander Herrera ទៅចូលរួមជាមួយក្លឹប Boca ជាមួយនឹងកុងត្រា ១ឆ្នាំ
Next articleMan Utd មិនទាន់ទទួលបានសំណើរផ្ទេរណាមួយសម្រាប់កីឡាករ Alejandro Garnacho