Wilfried Zaha ខិតជិតការខ្ចីជើងទៅកាន់ Major League Soccer នៅអាមេរិក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Charlotte FC កំពុងខិតជិតក្នុងការចុះហត្ថលេខាលើកីឡាករ Wilfried Zaha ដោយក្លឹបមានបំណងបញ្ចប់កិច្ចព្រមព្រៀងនេះ មុនពេលដំណើរប្រកួតមុនបើករដូវកាលទៅកាន់ Miami នៅថ្ងៃអាទិត្យ។

កិច្ចព្រមព្រៀងនេះនឹងឃើញ Zaha ចូលរួមជាមួយក្រុម Major League Soccer ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបយក្សទួរគី Galatasaray សម្រាប់រដូវកាល២០២៥។ កិច្ចព្រមព្រៀងបានដាក់បញ្ចូលនៅជម្រើសពន្យាការខ្ចីជើងរយៈពេល ៦ខែទៀត ដោយផ្តល់នូវភាពបត់បែនសម្រាប់ភាគីទាំងពីរ៕

Previous articleChelsea សម្លឹងឃើញការផ្ទេរយកកីឡាករឆ្នើមរបស់ Man Utd ម្នាក់ទៀត
Next articleភ្នាក់ងាររបស់កីឡាករ Benjamin Sesko ឆ្លើយតបចំពោះព័ត៌មានផ្ទេរទៅកាន់ Arsenal