Chelsea សម្លឹងឃើញការផ្ទេរយកកីឡាករឆ្នើមរបស់ Man Utd ម្នាក់ទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស Sky Sports បានអោយដឹងថាក្លឹប Chelsea ត្រូវបានរាយការណ៍មកថាកំពុងតាមដានខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Alejandro Garnacho និងខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Jamie Gittens ដែលជាគោលដៅផ្ទេរដ៏មានសក្តានុពលក្នុងអំឡុងពេលទីផ្សារខែមករា។

កីឡាករ Garnacho ក៏បានទាក់ទាញចំណាប់អារម្មណ៍ពី Napoli ដែលចាត់ទុកខ្សែបម្រើស្លាបអាហ្សង់ទីនជាអ្នកជំនួសកន្លែងសម្រាប់ Khvicha Kvaratskhelia ។ តារាឆ្នើមសញ្ជាតិហ្សកហ្ស៊ី​រូប​នេះបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ដែល​ជំរុញ​ឱ្យ Napoli ស្វែងរក​ជម្រើស​ផ្សេង​ទៀត។

Manchester United FC v Southampton FC - Premier League

ក្លឹប United បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចង់ចែកផ្លូវជាមួយ Garnacho ទេ ហើយគេជឿថា មានតែការផ្តល់ជូនដ៏ច្រើនប៉ុណ្ណោះ ដែលអាចធ្វើឱ្យក្លឹបពិចារណាឡើងវិញ ព្រោះកីឡាករវ័យ ១៩ឆ្នាំនៅតែជាតួអង្គសំខាន់នៅក្នុងផែនការរបស់ពួកគេ។ គាត់បានចាប់ផ្តើមការប្រកួតពីរលើកចុងក្រោយអោយក្លឹប United ដោយគ្រូបង្វឹកលោក Ruben Amorim បានសង្កត់ធ្ងន់លើសក្តានុពលរបស់គាត់សម្រាប់ការរីកចម្រើនបន្ថែមទៀត៕

Previous articleMan Utd បដិសេធសំណើរលើកទី១ របស់ក្លឹប Napoli ក៏ព្រោះតែ…!
Next articleWilfried Zaha ខិតជិតការខ្ចីជើងទៅកាន់ Major League Soccer នៅអាមេរិក