បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Charlotte FC កំពុងខិតជិតក្នុងការចុះហត្ថលេខាលើកីឡាករ Wilfried Zaha ដោយក្លឹបមានបំណងបញ្ចប់កិច្ចព្រមព្រៀងនេះ មុនពេលដំណើរប្រកួតមុនបើករដូវកាលទៅកាន់ Miami នៅថ្ងៃអាទិត្យ។
កិច្ចព្រមព្រៀងនេះនឹងឃើញ Zaha ចូលរួមជាមួយក្រុម Major League Soccer ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបយក្សទួរគី Galatasaray សម្រាប់រដូវកាល២០២៥។ កិច្ចព្រមព្រៀងបានដាក់បញ្ចូលនៅជម្រើសពន្យាការខ្ចីជើងរយៈពេល ៦ខែទៀត ដោយផ្តល់នូវភាពបត់បែនសម្រាប់ភាគីទាំងពីរ៕