Man Utd បដិសេធសំណើរលើកទី១ របស់ក្លឹប Napoli ក៏ព្រោះតែ…!

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានច្រានចោលការដេញថ្លៃរបស់ក្លឹប Napoli សម្រាប់កីឡាករ Alejandro Garnacho ខណៈដែលលោក Gli Azzurri មិនមានឆន្ទៈក្នុងការបំពេញតាមតម្លៃដែលក្លឹបបិសាចក្រហមបានទាមទារ។

នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាក្លឹប បិសាចក្រហមបានច្រានចោលការដេញថ្លៃរបស់ Napoli សម្រាប់ Garnacho ខណៈដែលពួកគេជឿថាខ្សែបម្រើស្លាបអាហ្សង់ទីនមានតម្លៃលើសពីអ្វីដែលក្លឹប Napoli ផ្តល់អោយ។ នេះបើយោងតាម ​​CIES Football Observatory បានអោយដឹងថាម្ចាស់ជើងឯក Premier League ២០សម័យបានប៉ាន់ប្រមាណតម្លៃរបស់កីឡាករ Garnacho គឺប្រហេល ៩៧.៤លានអឺរ៉ូ៕

Previous articleកីឡាករ Ronald Araujo នឹងបន្តស្នាក់នៅជាមួយក្លឹប Barca
Next articleChelsea សម្លឹងឃើញការផ្ទេរយកកីឡាករឆ្នើមរបស់ Man Utd ម្នាក់ទៀត