បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាផែនការបានបញ្ជាក់យ៉ាងច្បាស់កីឡាករ Ronald Araujo ជិតចុះកុងត្រាថ្មីនៅ Barcelona ។
កិច្ចព្រមព្រៀងជាគោលការណ៍សម្រេចបាននៅដើមសប្តាហ៍នេះ ហើយកិច្ចប្រជុំចុងក្រោយមួយនឹងប្រព្រឹត្តទៅដើម្បីបំពេញព័ត៌មានលម្អិតចុងក្រោយ បន្ទាប់មកបន្តចុះហត្ថលេខា។ ក្លឹប Barca កំពុងរៀបចំឯកសាផ្លូវការ៕