បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបយក្សនៅក្របខណ្ឌ Serie A ក្លឹប AC Milan ត្រូវបានគេរំពឹងថានឹងបញ្ចប់ការផ្ទេរប្រធានក្រុម Manchester City កីឡាករ Kyle Walker ក្នុងលក្ខខ័ណ្ឌខ្ចីជើងនារយៈពេល ២៤ម៉ោងខាងមុខ។
កិច្ចព្រមព្រៀងខ្ចីជើងនេះនឹងមានជម្រើសក្នុងការទិញនៅរដូវក្ដៅក្រោយ។ កីឡាករបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយភាគីអ៊ីតាលីរួចហើយ៕