Real Madrid ទទួលស្គាល់បរាជ័យក្នុងការផ្ទេរយកកីឡាករ Alphonso Davies

បរទេស៖ ក្លឹប Real Madrid ត្រូវបានរាយការណ៍មកថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះបង់ការតាមប្រមាញ់កីឡាករ Alphonso Davies ដោយកីឡាករសញ្ជាតិកាណាដារំពឹងថានឹងចុះកិច្ចសន្យាថ្មីនៅក្លឹប Bayern Munich ។

នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid ទទួលស្គាល់ថាការកីឡាករ Davies មិនស្ថិតក្នុងការចាប់អារម្មណ៍ទៀតទេ។ កិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Bayern ត្រូវបានគេនិយាយថាជិតដល់ហើយ ដែលអនុញ្ញាតឱ្យខ្សែការពារស្លាបឆ្វេងរូបនេះបន្តស្នាក់នៅទឹកដីអាឡឺម៉ង់ចំនួន ៦ឆ្នាំទៀត៕

Previous articleAC Milan អាចនឹងបញ្ចប់ការខ្ចីជើង Kyle Walker ក្នុងពេលឆាប់ៗ
Next articleកីឡាករ Lloyd Kelly អាចនឹងចាកចេញពី Newcastle ទៅកាន់ទឹកដីអ៊ីតាលី