កីឡាករ Lloyd Kelly អាចនឹងចាកចេញពី Newcastle ទៅកាន់ទឹកដីអ៊ីតាលី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca DiMarzio បានអោយដឹងថាខ្សែការពារសញ្ជាតិអង់គ្លេស Lloyd Kelly អាចចាកចេញពី Newcastle United ក្រោយផ្ទេរមកពីក្លឹប Bournemouth ទើបតែបាន ៦ខែប៉ុណ្ណោះ ខណៈក្លឹប Juventus ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះនៅក្នុងទីផ្សារខែមករា។

ក្លឹប Juventus កំពុងស្វែងរកការពង្រឹងតំបន់ការពារ ហើយចង់ចុះហត្ថលេខាលើកីឡាករ Fikayo Tomori របស់ក្លឹប AC Milan ។ ហើយក្លឹបសារិកាព្រៃត្រូវបានរំពឹងថានឹងទាមទារតម្លៃប្រមាណ ៣០លានអឺរ៉ូសម្រាប់កីឡាករ Lloyd Kelly៕

Previous articleReal Madrid ទទួលស្គាល់បរាជ័យក្នុងការផ្ទេរយកកីឡាករ Alphonso Davies
Next articleChelsea និង Man Utd ចេញមកប្រជែងគ្នាយកកីឡាកររបស់ក្លឹប Dortmund