បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca DiMarzio បានអោយដឹងថាខ្សែការពារសញ្ជាតិអង់គ្លេស Lloyd Kelly អាចចាកចេញពី Newcastle United ក្រោយផ្ទេរមកពីក្លឹប Bournemouth ទើបតែបាន ៦ខែប៉ុណ្ណោះ ខណៈក្លឹប Juventus ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះនៅក្នុងទីផ្សារខែមករា។
ក្លឹប Juventus កំពុងស្វែងរកការពង្រឹងតំបន់ការពារ ហើយចង់ចុះហត្ថលេខាលើកីឡាករ Fikayo Tomori របស់ក្លឹប AC Milan ។ ហើយក្លឹបសារិកាព្រៃត្រូវបានរំពឹងថានឹងទាមទារតម្លៃប្រមាណ ៣០លានអឺរ៉ូសម្រាប់កីឡាករ Lloyd Kelly៕