បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងខ្សែការពារកណ្តាលសញ្ជាតិអ៊ុយរ៉ាហ្គាយ Ronald Araujo ត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹប Barcelona នៅសប្តាហ៍នេះ។
ក្លឹបបានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករកាលពីសប្តាហ៍មុន ហើយបានទទួលភ្លើងខៀវចំពោះការបន្តស្នាក់របស់គាត់៕



