បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Matt Law បានឱ្យដឹងថា Chelsea បានទៅជួប Juventus ដើម្បីសាកសួរអំពីលក្ខខណ្ឌនៃកិច្ចសន្យាខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមតោខៀវមិនមានឆន្ទៈក្នុងការយល់ព្រមលើថ្លៃខ្ចីជើងខ្ពស់ ឬប្ដេជ្ញាចំពោះកាតព្វកិច្ចទិញ Luiz ដែលក្លឹប Juventus កំពុងទាមទារនាពេលបច្ចុប្បន្ននោះទេ។ ទន្ទឹមនឹងនេះ Luiz ក៏មានបំណងចង់ត្រលប់ទៅ Premier League ជាកន្លែងដែលគាត់រីករាយនឹងជោគជ័យជាមួយ Villa ។ គាត់នៅតែតាំងចិត្តក្នុងការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅពាន Champions League ដែលជាអាទិភាពរបស់កីឡាករវ័យ ២៥ឆ្នាំ៕



