Ten Hag ទំនង់ជាមិនទទួលយកការងារនៅអាឡឺម៉ង់នោះទេ

បរទេស៖ ក្លឹប Dortmund បានបណ្តេញ Sahin ចេញពីតំណែងកាលពីថ្ងៃពុធ បន្ទាប់ពីដឹកនាំបានជាងប្រាំមួយខែ។ លោក Ten Hag អតីតអ្នកចាត់ការទូទៅរបស់ United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាព័ត៌មានមួយនេះបានស្ងប់ស្ងាត់ទៅវិញហើយ។

លោក Ten Hag បានស្វែងរកការងារធ្វើចាប់តាំងពីបានចាកចេញពីក្លឹប United កាលពីខែតុលា ឆ្នាំមុន។ អតីតគ្រូបង្វឹក Ajax មានទំនាក់ទំនងជិតស្និទ្ធនឹងប្រធានទីប្រឹក្សារបស់ Dortmund លោក Matthias Sammer ដែលប្រហែលជានៅពីក្រោយការមកលេងក្លឹបនាពេលថ្មីៗនេះ។ ឥឡូវនេះការស្វែងរកអ្នកចាត់ការថ្មីរបស់ក្លឹប Dortmund កំពុងត្រូវបានធ្វើឡើង។

ក្រោមការដឹកនាំរបស់លោក Sahin ក្រុម Dortmund បានចាញ់ការប្រកួតចំនួន ៤លើកចុងក្រោយរបស់ពួកគេជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ ឈរនៅលេខរៀងទី១០ ក្នុង Bundesliga ហើយស្ថិតក្នុងគ្រោះថ្នាក់នៃការខកខានមិនបានទទួលកៅអីលេងវគ្គជម្រុះ Champions League នៅរដូវកាលក្រោយ។

ខណៈពេលដែលក្លឹប Dortmund កំពុងស្វែងរកគ្រូបង្វឹកថ្មី ក្រុមនៅ Bundesliga នឹងត្រូវទទួលភ្ញៀវ Werder Bremen ក្នុងលីកនៅថ្ងៃសៅរ៍៕

Previous articleChelsea បានសាកសួរអំពីលក្ខខណ្ឌខ្ចីជើងកីឡាកររបស់ក្លឹប Juventus ម្នាក់
Next articleArsenal ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ RB Leipzig ដែលមានតម្លៃប្រមាន ៧០លានផោន