កីឡាករ Renato Veiga នឹងទៅចូលរួមជាមួយក្លឹប Juventus ក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ កីឡាករ Renato Veiga ត្រូវបានរាយការណ៍ថានឹងចូលរួមជាមួយ Juventus ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់រដូវក្តៅ ហើយនឹងត្រលប់ទៅ Chelsea មុនការប្រកួត FIFA Club World Cup ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus នឹងបង់ប្រាក់ ៥លានអឺរ៉ូសម្រាប់ថ្លៃខ្ចីជើងកីឡាករ Veiga ជាមួយនឹងតម្លបន្ថែម ១លានអឺរ៉ូដែលអាចនឹងត្រូវបង់ជាប្រាក់រង្វាន់ដោយផ្អែកលើការអនុវត្ត។ កិច្ចព្រមព្រៀងនេះមិនមានលក្ខខណ្ឌទិញផ្តាច់នោះទេ ដូច្នេះកីឡាករ Veiga នឹងត្រលប់ទៅកាន់ ​Chelsea វិញចុងឆ្នាំនេះ៕

Previous articleកីឡាករ Bruno Fernandes និយាយអំពីយុវជន Toby Collyer
Next articleលោក Amorim និយាយអំពីស្ថានភាពកីឡាករ Garnacho យ៉ាងដូច្នេះ