លោក Unai Emery កំពុងតែស្វែងរកអ្នកមកជំនួសកីឡាករ​ Diego Carlos ដែលបានចាកចេញ

បរទេស៖ អ្នកចាត់ការក្លឹប Aston Villa លោក Unai Emery បានបញ្ជាក់ថាក្លឹបកំពុងស្វែងរកអ្នកជំនួសកន្លែងខ្សែការពារកណ្តាល Diego Carlos ដែលបានចាកចេញទៅ Fenerbahce កាលពីដើមសប្តាហ៍នេះ។ ការ​ចាកចេញ​របស់​កីឡាករ​ប្រេស៊ីល​នេះ​ទុក​ឱ្យ Villa មានជម្រើសតិចនៅនៅតំបន់ខាងក្រោម ដោយមានតែកីឡាករ Tyrone Mings និង Ezri Konsa ដែលស័ក្តិសមសម្រាប់ខ្សែការពារកណ្តាលដែលក្លឹបមាន។

គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា “យើងបើកចំហរក្នុងការព្យាយាមកែលម្អក្រុមរហូតដល់ពេលចុងក្រោយ ហើយយើងក៏បើកចំហផងដែរ ក្នុងករណីមាននរណាម្នាក់ចាកចេញ” ។

“ពិតណាស់ Diego Carlos បានចាកចេញកាលពីសប្តាហ៍មុន ហើយយើងត្រូវតែស្វែងរកអ្នកជំនួសគាត់ ហើយពិតណាស់យើងក៏កំពុងផ្តោតលើកីឡាករណាដែលអាចក្លាយជាកីឡាករដែលមានសក្តានុពលដើម្បីជំនួស Diego Carlos”៕

Previous articleច្បាស់ហើយ!!! Newcastle នឹងមិនចុះហត្ថលេខាលើកីឡាករថ្មីនោះទេ
Next articleAncelotti ឆ្លើយយ៉ាងខ្លីចំពោះព័ត៌មាន Vinicius Junior ជាមួយនឹងក្លឹបនៅ Saudi Pro League