Chelsea នឹងផ្តល់កីឡាករ ២រូបនេះទៅជំនួស Broja ប្រសិនជាពួកគេកោះហៅគាត់ពី Everton មកវិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាក្លឹប Chelsea ត្រៀមផ្តល់ជូន Kiernan Dewsbury-Hall ឬ Carney Chukwuemeka ទៅអោយក្លឹប Everton ប្រសិនជាពួកគេកោះហៅកីឡាករ Armando Broja ពីការខ្ចីជើងមកវិញ។

កីឡាករ Broja បាផ្ទេរទៅកាន់ Goodison Park ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពី Chelsea នៅរដូវក្តៅ ប៉ុន្តែគាត់បានបង្ហាញខ្លួនត្រឹមតែ ៧ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបស្ករតាំងម៉ែមកដល់ពេលនេះ។ គាត់ត្រូវបានអវត្តមានរហូតដល់ពាក់កណ្តាលដំបូងនៃរដូវកាលនេះដោយសារតែបញ្ហា ហើយឥឡូវនេះក្លឹប Everton គ្រោងនឹងកាត់បន្ថយរយៈពេលខ្ចីជើងរបស់គាត់ហើយបញ្ជូនគាត់ត្រលប់ទៅក្លឹបតោខៀវវិញ៕

Previous articleក្លឹបដល់ទៅ ៦ ដែលចាប់អារម្មណ៍ចង់បានកីឡាករ Matheus Cunha
Next articleMan Utd អនុញ្ញាតអោយកីឡាករ Ethan Wheatley ខ្ចីជើងទៅកាន់ក្លឹបនៅលីគទី២