បរទេស៖ ក្លឹប Al Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានរាយការណ៍ថាកំពុងរៀបចំការដេញថ្លៃដ៏ធំមួយដើម្បីធានាបានការចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្លឹប Liverpool កីឡាករ Mohamed Salah នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Nicolo Schira បានអោយដឹងថាកីឡាករវ័យ ៣២ឆ្នាំរូបនេះបានក្លាយទៅជាគោលដៅកំពូលសម្រាប់ក្លឹប ខណៈដែលពួកគេមានបំណងចង់ពង្រឹងនៅក្រុមរបស់ពួកគេបន្ថែមទៀត។
កិច្ចសន្យាបច្ចុប្បន្នរបស់ Salah ជាមួយ Liverpool នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ហើយគាត់មិនទាន់យល់ព្រមលើកុងត្រាថ្មីជាមួយក្លឹបហង្សក្រហមនោះទេ។ ក្លឹប Al Hilal ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូន Salah នូវកិច្ចសន្យារយៈពេល ៣ឆ្នាំដើម្បីទាក់ទាញគាត់ឱ្យផ្ទេរមកប្រទេសអារ៉ាប៊ីសាអូឌីត៕