Man Utd ចាប់ផ្តើមពិចារណាការនាំយកកីឡាករ Alvaro Carreras ត្រលប់មក Old Trafford វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាក្លឹប United បានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ក្លឹប Benfica ខណៈដែលពួកគេយកនាំយកអតីតកីឡាករយុវជន Alvaro Carreras របស់ខ្លួនត្រលប់មកវិញ។

កីឡាករជម្រើសជាតិអេស្ប៉ាញ U21 ដំបូងបានចាកចេញពី United ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ឆ្នាំ២០២៤ ប៉ុន្តែ Benfica បានចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្នុងតម្លៃ ៦លានអឺរ៉ូ។ ឥឡូវនេះ បិសាចក្រហមត្រូវបានបញ្ជាក់ថាកំពុងពិចារណាលើការចុះហត្ថលេខាលើខ្សែការពារឆ្វេងឡើងវិញ ក្នុងករណីដែលពួកគេបរាជ័យក្នុងការផ្ទេរយកកីឡាករ Patrick Dorgu របស់ Lecce ៕

Previous articleកីឡាករ Victor Boniface ក្លាយជាគោលដៅរបស់ក្លឹបនៅ Saudi Pro League
Next articleគ្រូបង្វឹកក្លឹប Lecce និយាយអំពីកីឡាករ Patrick Dorgu