Neymar ស្នើរអោយក្លឹប Santos ចុះហត្ថលេខាយកតារាឆ្នើមប៉ុន្មានរូបនេះ

បរទេស៖ ក្លឹប Santos បានបញ្ជាក់ថាការចុះហត្ថលេខាលើកីឡាករវ័យ ៣២ឆ្នាំនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ បន្ទាប់ពីក្លឹប Al-Hilal បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់ ដោយសារតែបញ្ហារបួសរយៈពេល ២ឆ្នាំរបស់គាត់។

Internacional v Fluminense - Brasileirao 2024

នេះបើយោងតាមការចេញផ្សាយរបស់ UOL បានអោយដឹងថាខ្សែប្រយុទ្ធរូបនេះកំពុងជម្រុញក្លឹបអោយចុះហត្ថលេខាយកកីឡាករមួយចំនួនទៀត។ អតីតតារាឆ្នើមរបស់ក្លឹប Barcelona រូបនេះបានស្នើឱ្យពួកគេនាំយកកីឡាករដែលគ្មានតម្លៃខ្លួន Paul Pogba និង Sergio Ramos ក៏ដូចជាវីរៈបុរសរបស់ប្រេស៊ីលកីឡាករ Thiago Silva ដែលបានចូលរួមជាមួយក្លឹប Fluminense កាលពីខែកក្កដាកន្លងមក បន្ទាប់ពីចាកចេញពីក្លឹប Chelsea។ អតីតតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Marcelo និង Paulo Henrique Ganso ក៏ត្រូវបានលើកជាជម្រើសសម្រាប់ក្លឹបផងដែរ។

អតីតខ្សែបម្រើក្រុម Manchester United កីឡាករ Pogba កំពុងត្រៀមវិលចូលការប្រកួតវិញ បន្ទាប់ពីត្រូវបានកាត់បន្ថយបម្រាមប្រើប្រាស់សារធាតុញៀន ដែលអាចអនុញ្ញាតអោយគាត់ត្រលប់មកកាន់ទីលានវិញនៅខែមីនា ខណៈដែល Ramos មិនមានក្លឹបលេងតាំងពីគាត់ចាកចេញពីក្លឹប Sevilla កាលពីរដូវកាលមុន។

ក្រុមយក្សរបស់ប្រេស៊ីល Santos ត្រូវបានកាត់ទៅកាន់ក្របខ័ណ្ឌ Serie B នៅចុងរដូវកាលឆ្នាំ២០២៣ ប៉ុន្តែបានឈ្នះពានរង្វាន់ និងបានអោយក្លឹបឡើងមកកាន់លីគកំពូលរបស់ប្រេស៊ីលវិញ។ ជាមួយនឹង Neymar កំពុងធ្វើដំណើរត្រលប់មកវិញ អ្នកគាំទ្រនឹងសង្ឃឹមថាថ្ងៃដ៏រុងរឿងនឹងត្រលប់មកវិញឆាប់ៗនេះ ប៉ុន្តែអតីតតារាឆ្នើមរបស់ក្លឹប Paris Saint-Germain ហាក់ដូចជាមានអារម្មណ៍ថាពួកគេត្រូវការតារាពីរបីនាក់ទៀតនៅក្នុងក្រុម។ឮ

Al-Hilal v Esteghlal - AFC Champions League Elite West Region

កីឡាករ Neymar បានបង្ហាញខ្លួនតែ ៧ដងប៉ុណ្ណោះនៅគ្រប់ព្រឹត្តិការណ៍សម្រាប់ក្លឹប Al-Hilal ខណៈ​ដែល​របួស​បាន​ធ្វើ​ឱ្យ​គាត់​អវត្តមាន​ក្នុង​រយៈ​ពេល​យូរ។ គាត់​នឹង​មាន​បំណង​វិល​ទៅ​រក​ភាព​រឹង​មាំ​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប្រាកដ​ថា​គាត់​ត្រៀម​ខ្លួន​ជួយក្លឹប Santos ម្តងទៀត៕

Previous articleក្លឹប Wolves កំពុងចរចាផ្ទេរយកកីឡាករពីក្លឹប Dinamo Kyiv
Next articleArteta បង្ហាញអំពីបំណង់ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Aston Villa