ខ្សែប្រយុទ្ធ ៣រូប ដែលស្ថិតនៅក្នុងបញ្ជីក្លឹប Aston Villa ចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Aston Villa បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធចំនួន ៣នាក់ក្នុងបញ្ជីរបស់ពួកគេជាអ្នកមកជំនួសកន្លែងរបស់កីឡាករ Jhon Duran ។

ក្នុងនោះមានកីឡាករ Joao Felix របស់ក្លឹប Chelsea ក៏ជាគោលដៅរបស់ក្លឹប Aston Villa ហើយកីឡាករ Marco Asensio របស់ក្លឹប PSG ក៏មានពាក្យចចាមអារ៉ាមថាស្ថិតនៅក្នុងបញ្ជីផងដែរ។ ប្រភពដដែលក៏បានបន្ថែមទៀតថាកីឡាករទាំង ២ស្ថិតនៅក្នុងជម្រើសបម្រុងប៉ុណ្ណោះ។ ដោយឡែកសម្រាប់ជម្រើសអាទិភាពសម្រាប់ការផ្ទេរគឺកីឡាករ Matheus Cunha របស់ Wolves ៕

Previous articleក្លឹប២នៅ Premier League ចាប់អារម្មណ៍ចង់បាន Jack Grealish
Next articleCasemiro សម្រេចចិត្តចាកចេញពីទឹកដី Old Trafford ហើយ