Mathys Tel នៅតែរង់ចាំចម្លើយរបស់ក្លឹប Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ iNews បានអោយដឹងថាកីឡាករ Mathys Tel របស់ក្លឹប Bayern Munich ត្រូវបានរាយការណ៍មកថាកំពុងរង់ចាំមើលថាតើ Manchester United បង្កើនការចាប់អារម្មណ៍លើរូបគាត់ ឫយ៉ាងណា។

គិតត្រឹមពេលនេះ Tottenham កំពុងនាំមុខគេក្នុងការប្រកួតប្រជែងដើម្បីផ្ទេរយកកីឡាករខាងលើក្នុងតម្លៃ ៦០លានផោន។ ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករអំពីគម្រោងរបស់ខ្លួន ខណៈជាមួយនឹងខាងក្លឹប Bayern Munich ត្រូវបានព្រមព្រៀងគ្នាក្នុងការផ្ទេររួចរាល់។

ក្លឹប Chelsea និង Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិបារាំងវ័យ ១៩ឆ្នាំរូបនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកីឡាករ Mathys Tel ចង់ផ្លាស់ទៅ Old Trafford ៕

Previous articleMan City អនុញ្ញាតអោយក្លឹប Arsenal ខ្ចីជើងកីឡាករិនី Chloe Kelly
Next articleSpurs បានទាក់ទងទៅកាន់ក្លឹប Brentford សម្រាប់ការផ្ទេរកីឡាករម្នាក់នេះ