Spurs បានទាក់ទងទៅកាន់ក្លឹប Brentford សម្រាប់ការផ្ទេរកីឡាករម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Tottenham បានទាក់ទងទៅក្លឹប Brentford ដើម្បីពិភាក្សាអំពីការរបស់កីឡាករ ​Yoane Wissa។ វាត្រូវបានគេនិយាយថា Spurs ក៏បានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករ ដើម្បីបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Yoane Wissa។

Brentford FC v Arsenal FC - Premier League

ក្លឹប Brentford ​មិន​ចង់​ឱ្យកីឡាករ Wissa ចាកចេញ​ទេ លុះត្រា​តែ​មាន​ការ​ផ្តល់​ជូន​ដ៏​ស័ក្តិសមមួយមុនពេលទីផ្សារដោះដូរបិទនៅថ្ងៃចន្ទ។ ប្រភពផ្សេងទៀតពី Evening Standard បានអះអាងថាកីឡាករខាងលើមានតម្លៃប្រមាន ៤០លានផោន៕

Previous articleMathys Tel នៅតែរង់ចាំចម្លើយរបស់ក្លឹប Man Utd
Next articleArteta បញ្ជាក់អំពីអនាគតរបសកីឡាករ Kieran Tierney