Arteta បញ្ជាក់អំពីអនាគតរបសកីឡាករ Kieran Tierney

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាលកីឡាករ Kieran Tierney នឹងនៅក្លឹប Arsenal រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលទៅចូលរួមជាមួយក្លឹប Celtic ម្តងទៀតនៅរដូវក្តៅ។

ខ្សែការពារត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំនៅ Parkhead បន្ទាប់ពីបានឈានដល់ការព្រមព្រៀងមុនកិច្ចសន្យាជាមួយក្រុមចាស់របស់គាត់។ លោក Brendan Rodgers ដែលជាអ្នកចាត់ការទូទៅរបស់ Celtics ក៏មានបំណងចុះហត្ថលេខាលើ Tierney ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់ផងដែរ។ ប៉ុន្តែក្លឹប Arsenal បានបញ្ជាក់យ៉ាងច្បាស់ថាគាត់នឹងបន្តនៅកីឡដ្ឋាន Emirates ដើម្បីគាំទ្រក្រុមក្នុងការប្រជែងពាន Premier League៕

Previous articleSpurs បានទាក់ទងទៅកាន់ក្លឹប Brentford សម្រាប់ការផ្ទេរកីឡាករម្នាក់នេះ
Next articleEnzo Maresca គ្មានគម្រោងកោះហៅអ្នកចាំទី Kepa មកវិញទេ