បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Maresca អ្នកចាត់ការក្លឹប Chelsea បានបញ្ជាក់អំពីព័ត៌មានក្នុងការកោះហៅអ្នកចាំទី Kepa មកវិញថា៖
“យើងមិនមានគម្រោងហៅ Kepa មកវិញទេ។ ខ្ញុំមិនទាន់សម្រេចចិត្តលើអ្នកចាំទីនៅឡើយទេសម្រាប់ថ្ងៃច័ន្ទ។ Filip Jorgensen ឬ Robert Sanchez ការសម្រេចចិត្តបែបណាក៏ដោយ វានឹងមិនអីទេ”៕



