នេះជាមូលហេតុដែលកីឡាករ Ollie Watkins យល់ព្រមទៅចូលរួមជាមួយ Arsenal

បរទេស៖ កីឡាករ Ollie Watkins របស់កីឡាករ Aston Villa ត្រូវបានរាយការណ៍ថាបើកចំហចំពោះគំនិតនៃការចូលរួមជាមួយក្រុម Arsenal ក្នុងខែមករានេះ បន្ទាប់ពីក្រុមកាំភ្លើងធំបានធ្វើការដាក់សំណើរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្សែប្រយុទ្ធរូបនេះ។

ក្លឹប Aston Villa ត្រូវ​បាន​​និយាយ​ថា​មិន​មាន​អារម្មណ៍​ក្នុង​ការ​អនុញ្ញាត​ឱ្យ Watkins ចាក​ចេញ​ពី​ក្លឹប​នៅ​ពាក់​កណ្តាល​រដូវ​កាល​នេះ និងចុងរដូវកាលនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំបើកចំហរក្នុងការទៅចូលរួមជាមួយក្លឹប Arsenal ក្នុងខែនេះ ខណៈដែលគាត់ជាអ្នកគាំទ្រក្រុមភាគខាងជើងទីក្រុងឡុងដ៍តាំងពីក្មេង ហើយចង់លេងអោយក្រុមនេះ មុនពេលឪកាសដ៏ល្អនេះបាត់បង់៕

Previous articleAmorim កំពុងរៀបចំផែនការដើម្បីជួបជុំជាមួយកូនក្រុមចាស់នៅ Sporting ម្នាក់នេះវិញ
Next articlePatrick Dorgu នឹងនិយាយលាទៅកាន់អ្នកគាំទ្រ Lecce ហើយបន្តធ្វើដំណើរទៅកាន់ Old Trafford