Patrick Dorgu នឹងនិយាយលាទៅកាន់អ្នកគាំទ្រ Lecce ហើយបន្តធ្វើដំណើរទៅកាន់ Old Trafford

បរទេស៖ កីឡាករ Patrick Dorgu អាចនឹងនិយាយលាទៅកាន់អ្នកគាំទ្រ បន្ទាប់ពីគាត់ត្រូវបង្ហាញខ្លួនអោយក្លឹប Lecce ក្នុងការប្រកួតជាមួយក្លឹប Parma មុនពេលផ្ទេរទៅកាន់ក្លឹប Manchester United។

ក្រោយបញ្ចប់ការលាទៅកាន់អ្នកគាំទ្រក្លឹប Lecce កីឡាករខ្សែ​ការពារ​ស្លាបរូបនេះនឹងធ្វើដំណើរទៅកាន់ក្លឹប Manchester United នៅមុនពេលទីផ្សាដោះដូរខែមករាបិទ។ ខ្សែការពាររូបនេះមានឈ្មោះក្នុងក្រុមរបស់ Lecce សម្រាប់ការប្រកួតជាមួយក្លឹប Parma នៅ Serie A នាយប់ថ្ងៃសុក្រ ដោយផ្តល់ឱកាសឱ្យគាត់និយាយលាអ្នកគាំទ្រមុនពេលគាត់ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស៕

Previous articleនេះជាមូលហេតុដែលកីឡាករ Ollie Watkins យល់ព្រមទៅចូលរួមជាមួយ Arsenal
Next articleUnai Emery ប្រកាសពីការសម្រេចចិត្តរបស់កីឡាករ Ollie Watkins