បរទេស៖ កីឡាករ Ollie Watkins របស់កីឡាករ Aston Villa ត្រូវបានរាយការណ៍ថាបើកចំហចំពោះគំនិតនៃការចូលរួមជាមួយក្រុម Arsenal ក្នុងខែមករានេះ បន្ទាប់ពីក្រុមកាំភ្លើងធំបានធ្វើការដាក់សំណើរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្សែប្រយុទ្ធរូបនេះ។
ក្លឹប Aston Villa ត្រូវបាននិយាយថាមិនមានអារម្មណ៍ក្នុងការអនុញ្ញាតឱ្យ Watkins ចាកចេញពីក្លឹបនៅពាក់កណ្តាលរដូវកាលនេះ និងចុងរដូវកាលនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំបើកចំហរក្នុងការទៅចូលរួមជាមួយក្លឹប Arsenal ក្នុងខែនេះ ខណៈដែលគាត់ជាអ្នកគាំទ្រក្រុមភាគខាងជើងទីក្រុងឡុងដ៍តាំងពីក្មេង ហើយចង់លេងអោយក្រុមនេះ មុនពេលឪកាសដ៏ល្អនេះបាត់បង់៕



