លោក Senderos ជឿជាក់ថា Arteta នឹងទៅចូលរួមជាមួយក្លឹបនេះ ប្រសិនបើគាត់ចាកចេញពី Arsenal

បរទេស៖ អតីតតារាឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal លោក Philippe Senderos បានទស្សន៍ទាយថាលោក Mikel Arteta អាចត្រឡប់ទៅ Manchester City វិញ នៅពេលដែលគាត់សម្រេចចិត្តចាកចេញពីក្រុមកាំភ្លើងធំ។

ថ្លែងទៅកាន់ CasinoHawks លោក Senderos បាននិយាយថា៖ “Mikel Arteta ធ្លាប់នៅក្លឹប Manchester City ពីមុនមក ដូច្នេះអ្នកមិនដែលដឹងទេ អាជីពរបស់កីឡាករ និងគ្រូបង្វឹកអាចធ្វើអោយអ្នកភ្ញាក់ផ្អើល។ ប៉ុន្តែប្រសិនបើគាត់ចាកចេញពី Arsenal វាមិនមែនដោយសារតែគាត់ចង់ចាកចេញនោះទេ ប៉ុន្តែវាដោយសារគាត់ចង់ស្វែងរកការប្រកួតប្រជែងថ្មី ហើយរឿងបែបនេះកើតឡើងនៅក្នុងបាល់ទាត់”៕

Previous articleUnai Emery ប្រកាសពីការសម្រេចចិត្តរបស់កីឡាករ Ollie Watkins
Next articlePatrick Dorgu កំពុងធ្វើដំណើរមកកាន់ Old Trafford ដើម្បីធ្វើរឿងនេះ