Torino បញ្ជាក់អំពីការចុះហត្ថលេខាយកបានកីឡាករ Cesare Casadei

បរទេស៖ ក្លឹប Torino បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Cesare Casadei ពីក្លឹប Chelsea ក្នុងតម្លៃប្រមាណ ១៥លានអឺរ៉ូ។

អតីតកីឡាករយុវជនរបស់ក្លឹប Inter Milan កីឡាករ Casadei បានត្រលប់មកកាន់ Serie A វិញហើយ បន្ទាប់ពីជួបការលំបាកក្នុងការប្រកួតប្រជែងយកកន្លែងលេងនៅ Chelsea ហើយខាងក្លឹប Torino បានបញ្ជាក់អំពីការចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាកីឡាករវ័យ ២២ឆ្នាំរូបនេះមានតម្លៃផ្ទេរប្រមាណ ១៥លានអឺរ៉ូ ជាមួយនឹងលក្ខខណ្ឌលក់នាពេលអនាគត ២៥% ទៀតសម្រាប់ក្លឹប Chelsea៕

Previous articleSpurs បញ្ជាក់អំពីការចុះហត្ថលេខាយកបានខ្សែការពារ Kevin Danso
Next articleAston Villa កំពុងពិភាក្សាជាមួយ Chelsea សម្រាប់ការផ្ទេរកីឡាករ Joao Felix និង Axel Disasi