បរទេស៖ ខ្សែបម្រើ Carney Chukwuemeka របស់ក្លឹប Chelsea បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Borussia Dortmund ហើយខាងក្លឹបនៅ Bundesliga បានបញ្ជាក់វានៅថ្ងៃចុងក្រោយនៃទីផ្សាដោះដូរកីឡាករ។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមតោខៀវបានសរសេរថា៖ “ខ្សែបម្រើ Carney Chukwuemeka របស់ក្លឹប Chelsea បានបញ្ចប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Borussia Dortmund សម្រាប់រដូវកាលដែលនៅសល់” ៕



