Steven Gerrard អាចនឹងវិលត្រលប់ទៅដឹកនាំក្លឹប Ranger វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ally McCoist បានអោយដឹងថាការវិលត្រឡប់ទៅកាន់ Rangers សម្រាប់ Steven Gerrard ពិតជាអាចកើតឡើងដោយវីរៈបុរសរបស់ក្លឹប Liverpool មិនទាន់បោះបង់ចោលនៅការងារជាអ្នកចាត់ការនោះទេ។

លោក McCoist បាននិយាយថា៖ “ខ្ញុំ​មើលមិន​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​នៅក្លឹបកំពូល Rangers ក្នុងពេលឆាប់ៗខាងមុននោះទេ។ ប៉ុន្តែពីព្រោះលោក Steven បានជួយក្លឹបអោយឈ្នះពានលីគ វានឹងក្លាយជាលទ្ធភាពមួយ។ គាត់ត្រូវបានគេគិតយ៉ាងល្អ បន្ទាប់ពីឈ្នះមិនត្រឹមតែពានមួយប៉ុណ្ណោះទេ ប៉ុន្តែជាពានដ៏សំខាន់មួយ”៕

Previous articleបុរសម្នាក់នេះជាកត្តាជម្រុញអោយ Mathys Tel ផ្ទេរមកកាន់ Spurs
Next articleនាយកបច្ចេកទេសរបស់ West Ham សម្រេចចិត្តចាកចេញពីក្លឹប