ក្លឹបយក្សចំនួន ៣ បង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររបស់ Crystal Palace

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Antena2 បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជាក្លឹប Manchester City និង Chelsea បានចូលរួមប្រជែងជាមួយនឹងក្លឹប Barcelona ក្នុងការចុះហត្ថលេខាយកខ្សែការពារស្តាំសញ្ជាតិកូឡុំប៊ីវ័យ ២៩ឆ្នាំកីឡាករ Daniel Munoz ពីក្លឹប Crystal Palace នៅរដូវក្តៅក្រោយ។

munoz

កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានក្លាយជាកីឡាករស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងជារើយនៅ Selhurst Park ក្នុងយុទ្ធនាការឆ្នាំ ២០២៤/២៥ ខណៈដែលគាត់បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ២៧នៅគ្រប់ការប្រកួតទាំងអស់ ហើយគាត់ស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៤ដងផងដែរ៕

Previous articleMan Utd កំពុងចាប់អារម្មណ៍ខ្សែការពារសញ្ជាតិប្រេស៊ីលរបសក្លឹប Flamengo
Next articleក្លឹប Spurs បានចុះហត្ថលេខាយកបានខ្សែប្រយុទ្ធវ័យក្មេងម្នាក់ពីក្លឹបនៅអៀរឡង់