បរទេស៖ ក្លឹប Tottenham Hotspur បាននាំយកខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់អាយុ ១៧ឆ្នាំ Mason Melia ពី St Patrick’s Athletic។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបកំពូលរបស់អៀរឡង់បានសរសេរថា៖ “St Patrick’s Athletic អាចបញ្ជាក់ថាយើងបានយល់ព្រមលើការផ្ទេរ Mason Melia ទៅកាន់ Tottenham Hotspur ក្នុងតម្លៃមិនបង្ហាញ ដែលជាតម្លៃផ្ទេរកំណត់ត្រាសម្រាប់កីឡាករនៅលីគរបស់ប្រទេសអៀរឡង់។ កីឡាករ Mason ដែលមានអាយុ ១៨ឆ្នាំក្នុងខែកញ្ញា នឹងបន្តស្នាក់នៅនៅ Richmond Park សម្រាប់ការប្រកួតលីគរបស់ប្រទេសអៀរឡង់សម្រាប់ឆ្នាំ២០២៥ ហើយគាត់នឹងទៅចូលរួមជាមួយក្លឹប Spurs នៅខែមករា ឆ្នាំ២០២៦”៕