ក្លឹប Spurs បានចុះហត្ថលេខាយកបានខ្សែប្រយុទ្ធវ័យក្មេងម្នាក់ពីក្លឹបនៅអៀរឡង់

បរទេស៖ ក្លឹប Tottenham Hotspur បាននាំយក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អៀរឡង់​អាយុ ១៧ឆ្នាំ Mason Melia ពី St Patrick’s Athletic។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបកំពូលរបស់អៀរឡង់បានសរសេរថា៖ “St Patrick’s Athletic អាចបញ្ជាក់ថាយើងបានយល់ព្រមលើការផ្ទេរ Mason Melia ទៅកាន់ Tottenham Hotspur ក្នុងតម្លៃមិនបង្ហាញ ដែលជាតម្លៃផ្ទេរកំណត់ត្រាសម្រាប់កីឡាករនៅលីគរបស់ប្រទេសអៀរឡង់។ កីឡាករ Mason ដែលមានអាយុ ១៨ឆ្នាំក្នុងខែកញ្ញា នឹងបន្តស្នាក់នៅនៅ Richmond Park សម្រាប់ការប្រកួតលីគរបស់ប្រទេសអៀរឡង់សម្រាប់ឆ្នាំ២០២៥ ហើយគាត់នឹងទៅចូលរួមជាមួយក្លឹប Spurs នៅខែមករា ឆ្នាំ២០២៦”៕

Previous articleក្លឹបយក្សចំនួន ៣ បង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររបស់ Crystal Palace
Next articleArteta បង្ហាញការខកចិត្តក្រោយ Arsenal មិនអាចចុះហត្ថលេខាបានកីឡាករសូម្បីម្នាក់