បរទេស៖ កីឡាករ Cristiano Ronaldo បានច្រានចោលការផ្ទេរទៅកាន់ក្លឹបកុមារភាពរបស់គាត់គឺ Sporting CP នាពេលអនាគត ទោះបីជាអតីតមិត្តរួមក្រុម Jose Fonte ជំរុញឱ្យគាត់ចូលនិវត្តន៍នៅក្លឹបព័រទុយហ្គាល់ក៏ដោយ។
និយាយទៅកាន់ Canal 11 កីឡាករ Ronaldo បាននិយាយថា៖ “ខ្ញុំចូលចិត្តមើលការប្រកួតរបស់ Sporting វាជាក្រុមរបស់ខ្ញុំ… ប៉ុន្តែខ្ញុំមិនមានគម្រោងត្រឡប់ទៅលេងនៅទីនោះទេ។ ខ្ញុំគិតថាវាគ្មានន័យទេ។ ពិតណាស់ ប្រទេសរបស់ខ្ញុំគឺព័រទុយហ្គាល់ ប៉ុន្តែអ្វីៗមានពេលវេលា និងដែនកំណត់”៕