Liverpool សម្លឹងរកមើលការផ្ទេរយកខ្សែការពាររបស់ក្លឹប Crystal Palace

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool បានចូលរួមការតាមប្រមាញ់ខ្សែការពារកណ្តាលរបស់ Crystal Palace កីឡាករ Marc Guéhi នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។

guehi

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានស្ថិតក្នុងរ៉ាដានៃក្លឹបកំពូលៗជាច្រើននៅ Premier League ដោយ Tottenham Hotspur និង Chelsea បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកគាត់កាលពីខែមករា។ ក្លឹប Tottenham បានដាក់សំណើតម្លៃ ៧០លានផោនសម្រាប់ខ្សែការពាររូបនេះនៅខែមករា ប៉ុន្តែក្លឹប Crystal Palace បានច្រានចោលនៅសំណើរនេះ៕

Previous articleBrighton ចាយលុយ ៦.៦លានផោនផ្ទេរយកយុវជនម្នាក់ពីលីគដាណឺម៉ាក
Next articleប្រធានក្លឹប Lecce ប្រាប់ពីមូលហេតុដែលខ្លួនព្រមលក់ Dorgu ទៅអោយ Man Utd