កីឡាករ Evan Ferguson និយាយយ៉ាងនេះក្រោយផ្ទេរទៅកាន់ West Ham

បរទេស៖ កីឡាករ Evan Ferguson ទើបតែចុះហត្ថលេខាទៅចូលរួមជាមួយក្លឹប West Ham ក្នុងខែមករា ជាមួយនឹងលក្ខខណ្ឌខ្ចីជើងពីក្លឹប Brighton ខណៈដែល James Ward-Prowse ត្រលប់មកក្លឹបពីការខ្ចីជើងរបស់ក្លឹប Nottingham Forest។

កីឡាករ Evan Ferguson បាននិយាយថា៖ “ខ្ញុំអាចមើលឃើញ និងដឹងថា West Ham United ជាក្លឹបធំប៉ុណ្ណា។ វាជាឱកាសដ៏ធំមួយសម្រាប់ខ្ញុំក្នុងការមកទីនេះ។ ខ្ញុំស្គាល់បុរសរូបនេះយ៉ាងច្បាស់ ហើយទន្ទឹងរង់ចាំធ្វើការក្រោមការដឹកនាំរបស់គាត់ម្តងទៀត។ ខ្ញុំចង់ចូលមកក្លឹប ហើយព្យាយាមអោយអស់ពី សមត្ថភាពសម្រាប់ក្លឹប ស៊ុតបាល់បញ្ចូលទី និងមើលកន្លែងដែលយើងទៅដល់”។

នៅពេល​សង្កត់​លើ​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ពេល​អនាគត កីឡាករ Evan Ferguson​ បាន​បន្ថែម​ថា​៖ “​យើង​នឹង​ឃើញ​ថា​អនាគត​នឹង​មាន​អ្វី​កើតឡើង​”៕

Previous articleរកឃើញម្ចាស់ជ័យលាភី ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំហើយ ក្រោយប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ
Next articleHarry Kane មិនបានគិតអំពីការចាកចេញពីក្លឹប Bayern Munich នោះទេ