បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Harry Maguire បាននិយាយអំពីអារម្មណ៍ខ្លួនក្រោយស៊ុតបញ្ចូលទីក្រុម Leicester City នៅចុងម៉ោង ហើយជួយអោយបិសាចក្រហមទទួលបានកៅអីមួយទៅកាន់វគ្គបន្ទាប់ FA Cup ថា៖
“វាជាអារម្មណ៍អស្ចារ្យក្នុងការស៊ុតបញ្ចូលទីនៅចុងម៉ោង វាជាអ្វីដែលខ្ញុំមិនធ្លាប់ធ្វើក្នុងអាជីពរបស់ខ្លួននៅក្លឹប Manchester United…. ដូច្នេះវាជាអ្វីដែលខ្ញុំមានមោទនភាព ខ្ញុំប្រាកដថាក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ខ្ញុំបានលោតឡើងអបអរ”៕