បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹប Chelsea កំពុងតាមដានយ៉ាងសកម្មខ្សែការពារ Ousmane Diomande របស់ Sporting CP ជាមួយនឹងទំនុកចិត្តកាន់តែខ្លាំងថាអាចសម្រេចកិច្ចព្រមព្រៀងមួយនេះបាននៅក្នុងទីផ្សារដោះកីឡាករខាងមុខ។
កិច្ចសន្យារបស់ Diomande រួមមានតម្លៃប្រមាណ ៨០លានអឺរ៉ូ ប៉ុន្តែក្រុមជ្រើសរើសកីឡាកររបស់ក្លឹប Chelsea ដែលដឹកនាំដោយលោក Laurence Stewart និង Paul Winstanley មានសុទិដ្ឋិនិយមចំពោះការចរចាដើម្បីទម្លាក់តម្លៃ។ យុទ្ធសាស្ត្ររបស់ពួកគេពាក់ព័ន្ធគឺការចាប់ផ្តើមពិភាក្សាមុនគេ ដែលអាចមើលឃើញថាពួកគេធានាបានកីឡាករអាយុ ២០ឆ្នាំក្នុងតម្លៃជាង ២០លានអឺរ៉ូ ដែលទាបជាងតម្លៃផ្តាច់កុងត្រារបស់កីឡាករ៕