Chelsea នឹងនាំយកអតីតកីឡាករបាល់ឱប Isa មកចូលរួមជាមួយខ្លួន

បរទេស៖ កីឡាករ Isa បានលាឈប់ពីអាជីពកីឡាបាល់ឱបក្នុងខែមករា បើទោះបីជាទើបតែចុះកុងត្រាថ្មីជាមួយក្លឹប Wigan Warriors ក្នុងខែតុលា ឆ្នាំ២០២៤ ក៏ដោយ។ អតីតកីឡាករជម្រើសជាតិ Samoa រូបនេះបានបង្ហើបថាគាត់បានធ្វើការសម្រេចចិត្ត ខណៈដែលគាត់ចង់ “ស្វែងរកឱកាសថ្មី”។

Chelsea v FC Internazionale - Pre-Season Friendly

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea គ្រោងនឹងចុះហត្ថលេខាលើ Isa ក្នុងនាមជាមន្ត្រីគាំទ្រ និងអភិវឌ្ឍន៍កីឡាករ ដោយបុរសវ័យ ៣៦ឆ្នាំរូបនេះនឹងទទួលបន្ទុកជាច្រើននៅ Stamford Bridge ។ ប្រភពដដែលបានអោយដឹងថាពេលវេលារបស់លោក Isa ភាគច្រើននឹងផ្តោតលើការសម្របសម្រួលរបស់កីឡាករនៅថ្ងៃហ្វឹកហាត់ និងការប្រកួត ហើយគាត់នឹងសហការយ៉ាងជិតស្និទ្ធជាមួយលោក Kevin Campello ប្រធានផ្នែកប្រតិបត្តិការ និងសុខុមាលភាពរបស់ក្លឹប Cheslea ។

អតីតកីឡាកររបស់ក្លឹបបាល់ឱប Wigan Warriors មានភាពល្បីល្បាញដោយសារសមត្ថភាពដឹកនាំរបស់គាត់ និងជាគំរូសម្រាប់ក្រុមអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ Isa បានឈ្នះពានរង្វាន់ Super League ចំនួនបី និង World Club Challenge ។

Wigan Warriors v Huddersfield Giants - Betfred Super League

អតីតកីឡាករបាល់ឱបរូបនេះនឹងចូលរួមជាមួយក្រុមតោខៀវក្នុងពេលឆាប់ៗនេះ ខណៈដែលពួកគេបន្តអភិវឌ្ឍក្រោមការដឹកនាំរបស់ Enzo Maresca និងក្រុមហ៊ុន BlueCo។ ក្លឹប Chelsea បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៤ ក្នុងតារាង Premier League ខណៈដែលពួកគេចង់បានកៅអីប្រកួត Champions League ក្រោយខកខានមិនបានលេងអស់រយៈពេល ២ឆ្នាំមកហើយ៕

Previous articleកត្តាទាំងនេះ បង្ហាញពីភាគរយខ្ពស់ដែល Vinicius នឹងចាកចេញពី Real Madrid
Next articleChelsea កំពុងតាមដានកីឡាករវ័យក្មេងរបស់ក្លឹប Sporting