បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកប្រតិបត្តិរបស់ក្លឹប Betis លោក Ramón Alarcón បាននិយាយអំពីកីឡាករ Antony ថា៖
“ហេតុអ្វីបានជាមិនរក្សា Antony នៅទីនេះនៅរដូវកាលក្រោយ? វាជាលទ្ធភាពមួយ។ យើងបានផ្ញើរឯកសារលម្អិតទៅកាន់ក្លឹប Manchester United អំពីកីឡាករ Antony ពេញមួយសប្តាហ៍ ដើម្បីអោយពួកគេដឹងថាយើងកំពុងមើលថែទ្រព្យសម្បត្តិរបស់ពួកគេ”៕



