Spurs ចាប់អារម្មណ៍ចង់បានតារាឆ្នើមដែលកំពុងរះរបស់ក្លឹប Borussia Dortmund

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Tottenham Hotspur កំពុងពិចារណាលើការចុះហត្ថលេខាលើតារាឆ្នើមដែលកំពុងរះរបស់ក្លឹប Borussia Dortmund កីឡាករ Jamie Bynoe-Gittens នៅរដូវក្តៅ។

Bologna FC 1909 v Borussia Dortmund - UEFA Champions League 2024/25 League Phase MD7

ខ្សែបម្រើស្លាបរូបនេះបានស៊ុតបញ្ចូលទីបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ៩១លើកសម្រាប់ក្លឹប Dortmund ហើយថែមទាំងបានបង្ហាញខ្លួននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនជាមួយនឹងក្រុម Real Madrid ។ ជាមួយនឹងវគ្គជម្រុះ Champions League របស់ Dortmund សម្រាប់រដូវកាលក្រោយនៅតែមិនប្រាកដប្រជា ក្លឹបអាចនឹងត្រូវបង្ខំចិត្តលក់កីឡាករចេញ។ កីឡាករវ័ក្មេងដែលបច្ចុប្បន្នមានតម្លៃប្រមាន ៨០លានផោន ហើយប្រសិនបើ Dortmund សម្រេចចិត្តលក់ ដែលវានឹងធ្វើអោយមានសង្គ្រាមដេញថ្លៃពីសំណាក់ក្លឹបកំពូលៗនៅតំបន់អឺរ៉ុបកើតឡើង៕

Previous articleLewandowski នឹងបន្តស្នាក់នៅជាមួយក្លឹប Barca ដល់ឆ្នាំ២០២៧
Next articleខ្សែបម្រើកណ្តាល Georgiy Sudakov ក្លាយជាគោលដៅរបស់ក្លឹប West Ham នៅរដូវក្តៅខាងមុខ