Lewandowski នឹងបន្តស្នាក់នៅជាមួយក្លឹប Barca ដល់ឆ្នាំ២០២៧

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានឱ្យដឹងថាក្លឹប Barcelona កំពុងសម្លឹងមើលការបន្តកិច្ចសន្យាថ្មីអោយខ្សែប្រយុទ្ធ Robert Lewandowski រហូតដល់ឆ្នាំ២០២៧។

ក្លឹបយក្សកាតាឡានមិនខ្វល់ពីថាកីឡាករ Lewandowski ឈានចូលអាយុ ៣៦ឆ្នាំនោះទេ ហើយជឿថាគាត់អាចបន្តទម្រង់លេងក្នុងកម្រិតខ្ពស់បំផុត។ ដោយសារទំនាក់ទំនងដ៏រឹងមាំរវាងក្លឹប និងភ្នាក់ងាររបស់កីឡាករ ការពិភាក្សាលើការពន្យាពេលមួយឆ្នាំត្រូវបានរំពឹងថានឹងដំណើរការដោយគ្មានភាពស្មុគស្មាញនោះទេ៕

Previous articleMan Utd ចង់បានអតីតខ្សែការពាររបស់ Man City មកពង្រឹងតំបន់ការពាររបស់ខ្លួន
Next articleSpurs ចាប់អារម្មណ៍ចង់បានតារាឆ្នើមដែលកំពុងរះរបស់ក្លឹប Borussia Dortmund